កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ក្រោយគេចខ្លួនអស់រយៈពេលជិត៣ឆ្នាំវិលត្រឡប់មកវិញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួន តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៧ ដច ចុះថៃ្ងទី៩ ខែមិនា ឆ្នាំ២០១៦ របស់លោកយ៉ាន សុភាព ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដកំពង់ស្ពឺជនត្រូវចោទមានឈ្មោះឈុន យ៉ែម ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ជាប់ចោទ ពីបទ «រំលោភទំនុកចិត្ត» ប្រព្រឹត្តនៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាល ពីអំឡុងឆ្នាំ២០០៥។
បច្ចុប្បន្ន ជនត្រូវចោទក្រោយឃាត់ខ្លួនជំនាញបានបញ្ជូនទៅកាន់សាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់