ព័ត៌មានជាតិ

មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឆបោក​ម្នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ

កំពង់ស្ពឺៈ កាលពីថៃ្ងទី១៦​ ខែមករា​ ឆ្នាំ​២០១៩ វេលាម៉ោង៤និង៣០ នាទីល្ងាច នៅចំណុចទីតាំងក្បែរកន្លែងជួសជុលម៉ូតូ​ «យីហោ​កាងប៊ុន»នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន កម្លាំងជំនាញនគរបាល​ព្រហ្មទណ្ឌក្រុងច្បារមន​ បានអនុវត្ត​ដីកា​បង្គាប់ឲ្យនាំខ្លួនលេខ ១២៧៥៩​ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ រប​ស់លោកម៉ែន វណ្ណៈ ចៅក្រមស៊ើបសួរ​ និងជាអនុប្រធានសា​លាដំបូងខេត្តកំពងស្ពឺឲ្យនាំខ្លួនឈ្មោះ​ ចាន់ សុខហេង ភេទប្រុស មានទីលំនៅភូមិរំលោ​ង សង្កាត់សុព័រទេព ក្រុងច្បារ​មន ពីបទ«ឆបោក » ប្រព្រឹត្តិនៅចំណុចទីរួមខេត្តកំពង់ស្ពឺ អំឡុងឆ្នាំ២០​១៨។

បច្ចុប្បន្នកម្លាំងជំនាញ​ក្រុងបានបញ្ជូនជន​សង្ស័យខាងលើទៅការិយា​ល័យព្រហ្មទណ្ឌកម្រិ​តធ្ងន់​នៃស្នងការដ្ឋាន​នគរ​បា​ល​​ខេត្ត​ចាត់​ការតាម​នីតិវិធីច្បាប់៕

មតិយោបល់