ភ្នំពេញៈ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ឲ្យដឹងថា ការបង្កា្របករណីគ្រឿងញៀនធំមួយ កាលពីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅឃាត់ខ្លួនមេខ្លោងចំនួន ៤នាក់ មានចិន តៃវ៉ាន់ និងហុងកុង រឹបអូសបានថ្នាំញៀន ៣៩កញ្ចប់ ស្មើនឹងទម្ងន់៣៩គីឡូក្រាម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បញ្ជាក់៖ ការបង្ក្រាបនេះធ្វើឡើងដោយកម្លាំងជំនាញ ក១១ របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្នុងនោះសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនជាតិចិន២នាក់ រឹបអូសបានគ្រឿងញៀន ៣៩កញ្ចប់ធំ មានទម្ងន់ប្រមាណ ៣៩គីឡូក្រាម រួមមាន៖ មេតំហ្វេតាមីន(ICE) ៣៥.៦៩គីឡូក្រាម, សារធាតុញៀនប្រភេទ កេតាមីន (Ketamine) ២.៩៨គីឡូក្រាម និងអ៊ិចស្តាស៊ី (MDMA) ០.៥៧៦គីឡូក្រាម។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕
មតិយោបល់