ភ្នំពេញៈ កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី មានករណី លួចម៉ូតូ នៅមុខហាងអ៊ុតសក់ ផ្លូវបេតុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អេង សុផានី ភេទ ស្រី អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៨៨ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ចិន ឈឺន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិព្រៃត្រេះ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
តាមប្រភពព័ត៌មាននៅមិនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាក ហុងដាសេ១២៥ សេរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-5987 នៅចំណុចកើតហេតុ ដោយចាក់សោរ.ក ម៉ូតូត្រឹមត្រូវ រួចចូលក្នុងហាងកក់សក់ឲ្យភ្ញៀវ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ពេលនោះជនរងគ្រោះឃើញស្រែកចោរៗ រួចជនសង្ស័យក៏ជិះគេចខ្លួនទៅដោះស្លាកលេខបោះចោលបាត់ ហើយដាក់ថ្មីជំនួស (កំពង់ស្ពឺ 1I-4706)។ លុះដល់ថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ២០២០ ម៉ោង១និង ៣០នាទី ជនសង្ស័យកំពុងជិះម៉ូតូម៉ាកខាងលើនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក៏ត្រូវបានជនរងគ្រោះ និងប្តីឃើញរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចនគរបាល
ខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់