ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួន១នាក់ កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ សិ្ថតនៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ វៀង យ៉ាងងីវ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។
លោក ណាយ ច័ន្ទណារត័្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង គុជ គីមឡុង ហើយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានធ្វើការចុះបង្ក្រាបទីតាំងលេងល្បែងស៊ីប្រភេទហ្គេមបាញ់ត្រីខាងលើនេះ ហើយសមត្ថកិច្ចយើងបានធ្វើការដកហូតនៅសម្ភារៈមួយចំនួន ទូហ្គេមបាញ់ត្រី១ទូ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
https://youtu.be/2qfVo1XPOmE
https://youtu.be/5diNF-OyO6c
មតិយោបល់