ឥណ្ឌូនេស៊ីៈ ប៉ូលិសក្នុងស្រុកប្រ៊ីដីស នៅកោះចាវ៉ា ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា មនុស្សចំនួន ១៨ នាក់ ត្រូវបានស្លាប់ ដោយសារកកស្ទះចរាចរណ៍ជាង ២០ម៉ោង នៅផ្លូវធំមួយ ដែលតភ្ជាប់ពីទីក្រុងហ្សាការតា ទៅកាន់ទីក្រុងទីហ្គោ។ នេះបើយោងតាមរយៈ គេហទំព័រខេន ១៤ វៀតណាម ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។
លោក Sri Gunadi Parwoko នាយកផ្នែកសុខភាព នៅស្រុកប្រ៊ីដីស បានបញ្ជាក់ថា មនុស្ស ១២ នាក់បានស្លាប់ ដោយសារអស់កម្លាំង និងធុញពេក ហើយ ៥នាក់ទៀតស្លាប់ អំទ្បុងពេលព្យាយាមឆ្លងកាត់ផ្លូវ ដែលការស្លាប់នេះ មិនទាន់ដឹងមូលហេតុឲ្យបានច្បាស់នៅទ្បើយទេ៕
មតិយោបល់