ព័ត៌មានជាតិ

ប្រជាពលរដ្ឋសូមណូមដល់ខាងសាលារាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលរថយន្តធុនធំរបស់កងដឹកជញ្ជូន(HC) និងបញ្ហារោងការ រោងបុណ្យដែលសង់បិទផ្លូវទាំងនេះផង ព្រោះដដែលៗពេកហើយ

ភ្នំពេញៈ ប្រជាពលរដ្ឋ បានផ្ទុះការសូមណូមពរដល់ខាងសាលារាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងចាត់វិធានការចំពោះក្រុមរថយន្តដឹកទំនិញធុនធំរបស់កងដឹកជញ្ជូន(HC) ដែលបាននិងកំពុងតែបើកចូលក្រុងទាំងថ្ងៃ ខុសនឹងម៉ោងហាមឃាត់របស់សាលារាជធានីភ្នំពេញ​ ដើម្បីចូលមកឃ្លាំងស្តុកអីវ៉ាន់របស់ខ្លួន ខ្លះទៀតចតលើដងផ្លូវអមសងខាង រួមនិងបញ្ហារោងបុណ្យ រោងការ ជាដើម ដែលខណ្ឌចំការមននេះ ដូចជាមមារញឹកនឹងការបិទផ្លូវ រួមទាំងការបើកព្រលែងឲ្យរថយន្តធុនធំទាំងនេះ បើកចរាចរណ៍តាមដងផ្លូវយ៉ាងព្រងើយតែម្តង ទាំងដែលលោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការហាមឃាត់រថយន្តកុងតឺន័រ និងរថយន្តធុនធំទាំងអស់ មិនឲ្យបើកចូលក្រុងពេលថ្ងៃខុសម៉ោងកំណត់ តែហាក់ដូចជាគ្មានប្រសិទ្ធភាព។

សូមបញ្ជាក់ថា រថយន្តធុនធំដឹកទំនិញរបស់កងដឹកជញ្ជូន(HC)ខាងលើនេះ តែងតែបើកបរនៅចំណុចផ្លូវលេខ៣៧៤ ផ្លូវ៣៨៨ ជាពិសេសគឺនៅម្តុំស្តុបទូតចិនតែម្តង ដែលភាគច្រើនសម្បូរទៅដោយរថយន្តធុនធំទាំងនេះដែលមានឃ្លាំងស្តុកអីវ៉ាន់នៅម្តុំនោះ និងបានឈប់ចតរថយន្តអមសងខាងផ្លូវមិនខ្វល់ពីការកកស្ទះ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ទីតាំងនោះស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយឡែកបញ្ហាសង់រោងការ រោងបុណ្យ លើផ្លូវវិញ គឺឧស្សាហ៍មានខ្លាំងណាស់នៅក្នុងខណ្ឌចំការមន ដែលបង្កការរំខាននិងការកកស្ទះចរាចរណ៍នៅលើដងផ្លូវជាញឹកញាប់ តែអាជ្ញាធរមូលដ្ឋានហាក់បីដូចជាគ្មានដំណោះស្រាយ។

ជាក់ស្តែងនៅវេលាម៉ោង២និង៣៤នាទី រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ គេសង្កេតឃើញរថយន្តធុនធំរបស់កងដឹកជញ្ជូនរបស់(HC) នៅតែបន្តដឹកទំនិញខ្ពស់ៗកប់ពពក ឆ្លងកាត់ម្តុំស្តុបទូតចិន​ ទាំងកណ្តាលក្រុងយ៉ាងព្រងើយ ហាក់បីដូចជាគ្មានក្រាញញញើតនឹងច្បាប់អ្វីបន្តិចសោះ ។

ដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋ បានធ្វើការសូមណូមពរដល់ខាងសាលារាជធានីភ្នំពេញ មេត្តាជួយពិនិត្យ និងចាត់វិធានការចំពោះក្រុមរថយន្តដឹកទំនិញធុនធំរបស់កងដឹកជញ្ជូន(HC)ទាំងនេះផង ដើម្បីឲ្យច្បាប់កាន់តែមានប្រសិទ្ធភាព៕

មតិយោបល់