ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទម្នាក់ ពីបទៈ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យមានរបួសដល់អ្នដទៃ នៅចំណុចមុខផ្ទះម៉ាក់វឌ្ឍនៈ ស្ថិតនៅលើផ្លូវលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
យោងតាមដីកាសម្រចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ៣៨៨”ហ” ដ.ព.ស ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩របស់ចៅក្រមស៊ើបសួរនៃសាលដំបូងរាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ។
ជនត្រូវចោទឈ្មោះ អោម តាំងឡាយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងថ្មោត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សូមរំលឹកថាៈ កាលពីថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៧នឹង៣០នាទី នៅចំណុចមុខផ្ទះម៉ក់ វឍ្ឍនៈ លើផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក HYUNDAI និងម៉ូតូម៉ាក HOMDA C125 បណ្តាលឱ្យមនុស្សរងរបួសធ្ងន់០២នាក់ ៕
មតិយោបល់