ព័ត៌មានជាតិ

ផ្អើល​​សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ ភ្លើងឆេះព្រៃ​រាលដល់ចម្ការស្វាយចន្ទីអស់ប្រហែល​​២​ហិចតា នៅស្រុកស្វាយលើ!

សៀមរាប:​ នៅវេលាម៉ោង២និង៣០នាទីរសៀល ​​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ មានករណីភ្លើងព្រៃឆេះ​នៅ​ចម្ងាយពីផ្លូវជាតិលេខ​​​៦៤​ ប្រហែល​​​៣០០​ម៉ែត្រ ចំណុចភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ​ខេត្តសៀមរាប។ ​​​ ​

​រថយន្តពន្លត់អគ្គិភ័យរបស់ស្រុកស្វាយលើបានចេញអន្តរាគមន៍ និងបានបាញ់ទឹកទប់ស្កាត់ ការពារកុំឲ្យឆេះដល់ផ្ទះប្រជាពលរដ្ឋ ​ឆេះចម្ការស្វាយចន្ទីអស់ប្រហែល ​២ ហិចតា ​បានបាញ់ទឹករលត់រួចរាល់ចប់សព្វគ្រប់ និងប្រើប្រាស់ទឹកអស់​៨រថយន្ត៕

មតិយោបល់