ព័ត៌មានជាតិ

​រថយន្តឡង់គ្រីស័រស៊េរីទំនើប ស្លាកលេខភ្នំពេញ2AA-5199 បើកចេញពីក្នុងបុរី ថោន វ៉ាក់អើបុកជាមួយម៉ូតូសិស្សសាលាម្នាក់​!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ឡង់គ្រីស័រ ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5199ដែលបើកបរដោយបុរសម្នាក់​ បើកចេញពីក្នុងបុរី ថោន ក៏វ៉ាក់អើបុកជាមួយម៉ូតូម៉ាកស្កុបពី ជិះដោយយុវជនម្នាក់ អាយុ២០ឆ្នាំ មុខរបរ សិស្ស ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យ​រងរបួស ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យសួគ៌ាដឹកយកទៅសង្រ្គោះផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅបណ្តោយ​ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ក្រោយពេលកើតហេតុ ​សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ជាបន្តទៀត៕​

មតិយោបល់