ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់់ទាំងស្រុង នៅខេត្តកំពង់់ធំ

កំពង់ធំ: ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ០៨និង៤០នាទី មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតនៅភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ស៊ន ជុំ ភេទប្រុស អាយុ ៦៨ឆ្នាំ ប្រពន្ធឈ្មោះ ឈឹម ខេង អាយុ ៦៦ឆ្នាំ ផ្ទះទំហំ៦មx៨ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ។

សម្ភារខូចខាតរួមមាន៖
-ឆេះផ្ទះ ១ខ្នងទាំងស្រុង
-គោយន្តកន្រ្តៃ ១គ្រឿង
-ម៉ូតូ សេ១០០កូរ៉េ ១គ្រឿង
-គ្រែឈើ២ ទូឈើ ១
-ប្រាក់រៀលចំនួន ១០០០០០០រៀល
-ប្រាក់ដុល្លាចំនួន២០០$
-សម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់៖ ករណីខាងលើមិនបង្កឲ្យមានរបួសដល់មនុស្សឡើយ៕

មតិយោបល់