ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប​Mercedes ទុកចោលមុខផ្ទះ​ ឆេះយ៉ាងសន្ធោសន្ធៅ​អស់ស្ទើរទាំងស្រុង ក្នុងបុរីប៉េង​ ហួត​ (បឹងស្នោ​)

ភ្នំពេញ:​ រថយន្តស៊េរីទំនើប Mercedes មួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង​ ខណ:ដែលម្ចាស់ចតទុកចោលក្នុងផ្ទះវីឡាលេខ១៩​ ផ្លូវ​ បេ០៧​ ក្នុង​ បូរី​ ប៉េង​ ហួត​ ភូមិបឹងស្នោរ​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពញ​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៤​ ខែ​មករា​ ឆ្នាំ​២០១៩​ ។

បើតាមសម្តីម្ចាស់រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ​ គឺរថយន្តរបស់ខ្លួនម៉ាកMercedes ដែលរងកាឆាបឆេះនេះគឺចតទុកចោលនៅក្នុងផ្ទះជាច្រើនថ្ងៃមកហើយ​ ដោយមិនបានជិះចេញទៅណាទេ​ ស្រាប់តែថ្ងៃនេះមិនដឹងថាឆ្លងចរន្តអ្វីឬក៏មូលហេតុអីទេ​ ក៏ឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង៕

មតិយោបល់