ថ្មីៗនេះដែរ ប្រទេសឥណ្ឌាបានចាប់ផ្តើមធ្វើការផលិត មីស៊ីលមួយប្រភេទ ដែលប្រាំងនឹងរថពាសដែក ដែលទទួលបានសំណើរពីការផលិត របស់សង្វាក់កម្មសហរដ្ឋអមេរិក នូវប្រភេទមីស៊ីល Javelin ។ នេះបើយោងតាមប្រភពព័ត៌មានប្រទេសឥណ្ឌាចុះផ្សាយនៅថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៣នេះ។
តាមប្រភពព័ត៌មានចេញពីក្រសួងការពារជាតិ របស់ឥណ្ឌា បានឲ្យដឹងថា ATGM (class of anti-tank missile called the third generation Nag) ដែលជាប្រភេទមីស៊ីលប្រឆាំងនិងរថពាសដែក វាមិនប៉ះពាល់ដល់ការស្នើរឡើងរបស់ Javelin អាមេរិកនោះទេ។ខាងក្រសួងនេះបានបន្តថា កិច្ចព្រមព្រៀងថ្មីនេះដែរ កំពុងស្ថិតនៅ ដំណាក់កាលដំបូងនៃការចរចាររបស់ភាគីទាំងពីរ។
តាមរបាយការណ៍ស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បានឲ្យដឹងថា មីស៊ីលធន់ថ្មីនេះ វាស្រាលជាងមុន ពោលគឺស្រាលជាង Javelin របស់អាមេរិក។
រំឭកផងដែរថានៅក្នុងឆ្នាំ ២០០៧ ឥណ្ឌាធ្លាប់បានប្រកាសឲ្យដឹងថា ការដេញថ្លៃលើរថពាសដែកប្រឆាំងនោះ ត្រូវបានលុបចោល ព្រោះតែក្រុមហ៊ុន Rafael Spike របស់ អ៊ីស្រាអ៊ែលចូលរួមដេញថ្លៃដែរ ។ ទន្ទឹមគ្នានេះដែរ ខាងសហរដ្ឋអាមេរិកបានបដិសេធផ្ទេររោងចក្រ ការផលិតមីស៊ីលប្រភេទនេះ មកឲ្យ ឥណ្ឌា។
តែសម្រាប់លទ្ធផលចុងក្រោយ ឥណ្ឌាបានឈ្នះការដេញថ្លៃ ចំពោះ មីស៊ីលប្រឆាំងរថពាសដែក ។ប្រភពព័ត៌មានរបស់ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា អាមេរិកចង់លក់ឲ្យ ឥណ្ឌាចំនួន ៦០០០ មីស៊ីល ចំនួន ១ ឆ្នាំបន្ទាប់ពីកុងត្រា ជាងនេះអាមេរិកនិងផលិតប្រភេទមីស៊ីលរយៈពេលយូរជាមួយនឹងឥណ្ឌា។ នៅក្នុងដំណាក់កាលបន្ទាប់ ប្រទេសទាំងពីរ នឹងរួមគ្នាអភិវឌ្ឈន៍កំណែទម្រង់មីស៊ីល ថ្មី ATGM របស់អាមេរិក ឲ្យមកជារចនាបទប្រទេសឥណ្ឌា ដោយស្រាលជាងមុន តែខ្លាំង។
បញ្ជាក់ផងដែរ សម្រាប់ មីស៊ីល ATGM នេះដែរ វាមានទម្ងន់ ១៦ គីឡូក្រាម ដែលស្រាលជាង មីស៊ីលចាស់ Javelin ចំនួន ១០ គីឡូក្រាម ពោលគឺ ២៦ គីឡូក្រាមសម្រាប់ Javelin ដោយងាយស្រូលដាក់លើស្មាសម្រាប់វាយប្រហារលើរថពាសដែក តែវាកំពុងអភិវឌ្ឈន៍អស់រយៈពេល ៣ ឆ្នាំកន្លងមកហើយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់