Post News Media ព័ត៌មានជាតិ ស្ត្រីម្នាក់ជ...

ស្ត្រីម្នាក់ជិះម៉ូតូចេញពីធ្វើការ ស្លាប់យ៉ាងរន្ធត់ មិនដឹងថាអ្វីមកបុក…

កោះកុង: ស្ត្រីម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មខណ:ដែលជិះម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ ចេញពីការបានជួបគ្រោះថ្នាក់ចរាចរណ៍ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង ភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សពមានឈ្មោះ យ៉ិន អាយ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិព្រែកស្វាយ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកភាគីបង្កមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕