កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៤និង៥០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លើផ្លូវលំ ត្រង់ចំណុចភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង មានករណីរថយន្ដ ១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស ស្លាកលេខ ភ្នំពេញ 2K-8067 បើកពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបត់ ឆ្វេងជ្រុលទៅបុកម៉ូតូ ២គ្រឿង រួចបន្តបុកផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បង្កការភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា រួចចុះពីលើរថយន្តរត់គេចខ្លួនបាត់។
ចំណែកម៉ូតូដែលខូចខាតរួមមាន ម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1AX-5217 ម្ចាស់ឈ្មោះ ឌុច សុខ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ(គ្មានរបួស) ម៉ូតូខូចខាតផ្នែកខាងមុខនិងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AI-3447 ម្ចាស់ឈ្មោះ វុធ ឈិន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិកើតហេតុខាងលើ ម៉ូតូទាំង២គ្រឿងនេះទុកចោលនៅមុខផ្ទះ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះសំ ពៅ ភេទស្រី អាយុ ៦០ឆ្នាំ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបណ្តាលឲ្យម្ចាស់ផ្ទះរងរបួសស្រាល រីឯម្ចាស់ម៉ូតូមិនរងរបួសទេ។ ចំពោះវត្ថុតាងរថយន្ដ ម៉ូតូត្រូវបានជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងបណ្ដោះអាសន្ន កសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តចាត់ការតាមនីតិវិធីច្បាប់៕






មតិយោបល់