ព័ត៌មានជាតិ

ចុះបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១១នាក់

ភ្នំពេញៈ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជសង្ស័យទាំង១១នាក់ និងវត្ថុតាងគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា ធ្វើការសាកសួរកសាងសុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត៕

មតិយោបល់