ភ្នំពេញ: បុរសម្នាក់គ្រាន់តែផឹកសុីទាស់សម្តីគ្នាបន្តិចបន្តួច ទាញបុ័ងតោកាប់មិត្តភក្តិខ្លួនឯង បណ្តាលអោយរងរបួសដេកពេទ្យ ត្រូវសមត្ថកិច្ចចាប់វាតខ្នោះបានភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីយប់ថ្ងៃទី៩ខែមីនាឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ នុត សុផាត អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរចំនុចកើតហេតុខាងលើ មុខរបរកម្មករសិប្បកម្មកាត់កញ្ចក់
ចំណែកជនដៃដល់មានឈ្មោះ លាង ឆាយម៉េង អាយុ៣៥ឆ្នាំ ស្នាក់នៅ និងធ្វើការជាមួយគ្នា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់បានផឹកសុីជាមួយគ្នា អស់ស្រាថ្នំបណ្តាំគ្រូចំនួន២លីត្រ លុះដល់ពេលស្រវឹងស្រឿងៗ ជនដៃដល់ និងជនរងគ្រោះបានប្រកែកទាស់សំដីរគ្នា រហូតឈានដល់ការកាប់គ្នា បង្កអោយមានរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជនសួគ៌ា ។
បច្ចុប្បន្នជនសង្សយ័ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ និងកសាងសុំនុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ៕
https://youtu.be/ts9SUw3Xsqw
មតិយោបល់