រុស្ស៊ីៈ អ្នកដំណើរតាមយន្តហោះមិនពេញចិត្តនឹងអ្នកធ្វើដំណើររួមគ្នាម្នាក់ បានស្តីបន្ទោសចំពោះការពន្យាពេល៧ម៉ោង បន្ទាប់ពីនារីម្នាក់បានសម្រេចចិត្ត មិនចង់ធ្វើដំណើរតាមជើងហោះហើរនោះ ដោយសារនាងត្រូវទៅធ្វើការលែងលះគ្នាបន្ទាន់មួយ។
របាយការណ៍បានបង្ហាញថាស្ត្រីដែលមិនបានបញ្ចេញឈ្មោះ មានអាយុ៤០ឆ្នាំ បានជិះយន្ដហោះជាមួយអ្នកដំណើររាប់រយនាក់ផ្សេងទៀត បានកំពុងហោះហើរ ពីទីក្រុងម៉ូស្គូទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី។
ក្រោយមកបន្តិចនាងបានប្រាប់ក្រុមអាកាសយានិកថា នាងត្រូវការចុះពីលើយន្តហោះជាចាំបាច់ ដើម្បីធ្វើការផ្លាស់ប្តូរស្ថានភាពទំនាក់ទំនងរបស់នាង។
ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Rossiyaត្រៀមខ្លួនជាស្រេចសម្រាប់ការចុះចតនៅ នៅពេលដែលឧបទ្ទវហេតុនោះ បានកើតឡើងកាលពីថ្ងៃចន្ទ។
យោងតាមសាក្សី ស្ត្រីម្នាក់នេះត្រូវបានគេឮនិយាយថា: «ខ្ញុំគ្មានអារម្មណ៍ធ្វើដំណើរទេឥឡូវនេះ “។
យោងតាមបទបញ្ជាដើម្បីសុវត្ថិភាព អ្នកធ្វើដំណើរជាង៥០០នាក់ ត្រូវបង្ខំឲ្យចុះពីលើយន្តហោះទាំងអស់ ពេលចុះចត។
យ៉ាងណាក៏ដោយ គេនៅមិនដឹងច្បាស់ទេ ថាប្តីរបស់ស្ត្រីម្នាក់នោះ នៅលើយន្តហោះដែរឬអត់នៅពេលដែលនាងធ្វើការសម្រេចចិត្តបែបនេះ៕
មតិយោបល់