ព័ត៌មានជាតិ

ជិះម៉ូតូបុកគូទរថយន្តដឹកទឹកកកពីក្រោយពេញទំហឹងបាក់កស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: យុវជនម្នាក់បានបែកថ្លើមនិងបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ស្រាលគ្រាដែលពួកគេទាំង៣នាក់ជិះម៉ូតូមួយគ្រឿងទៅបុកគូទរថយន្តដឹកទឹកកកពីក្រោយយ៉ាងពេញទំហឹងក្រោយកើតហេតុរថយន្តបើករត់បាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០បាទីទាបភ្លឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខឃ្លាំងសាំងសូគីម៉ិច ភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះហួយ សុខហ៊ី ភេទប្រុសអាយុ២១ឆ្នាំ មុខរបរធ្វើការលក់វាំងននស្នាក់នៅផ្ទះលេខ៣១៣ ក្រុម១០ភូមិមិត្តភាពសង្កាត់ឬស្សីកែខណ្ឌឬស្សីកែវ។ រីឯអ្នករួមដំណើទាំង២នាក់នោះទី១ឈ្មោះប៉ុមសម្បត្តិភេទប្រុសអាយុ២២ឆ្នាំមានមុខរបរកម្មកររោងចក្រមីទី២ឈ្មោះម៉មលាល័ក្ខភេទប្រុសអាយុ២៣ឆ្នាំមានមុខរបររត់តុអ្នក២នាក់ស្នាក់នៅជាមួយជនរងគ្រោះខាងលើ។ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1HE-5291។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុជ្រុលចង្កូតទៅបុករថយន្តដឹកទឹកកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនជាអ្នកឌុបបាក់កបែកថ្លើមស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានគេហៅរថយន្តសាមុយដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត្យនិងមន្ទីពេទ្យសម្តេចឪ។ក្រោយកើតហេតុរថយន្តបើករត់បាត់ស្រមោល។

បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកពិនិត្យកន្លែងកើតហេតុធ្វើការវាស់វែង យវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរចរណ៍ជើងគោករាជធានី។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់ប្រគល់ឲ្យសាច់ញ្ញាតិបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់