ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយ័ត្នសង្ស័យបុកពីក្រោយរថយន្ដបណ្ដាលឲ្យបោក្បាលស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញ: បុរសវ័យចំណាក់ម្នាក់ជិះម៉ូតូសង្ស័យមិនប្រយ័ត្នមកបុកនិងរថយន្ដពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់យ៉ាងអណោចអាធ័ម​​។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៤០នាទីយប់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រៃស នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ខដង្កោ។
សពមានឈ្មោះ រឿន សារុន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
មានស្រុកកំណើត ភូមិភ្នាត ឃុំរៀនថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាក់ម្នាក់
បានជិះម៉ូតូម៉ាកសង់ប៊ិចហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BF-6779 បានធ្វើដំណើតពីទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ពេលមកដល់និងចំណុចកើតហេតុក៏បានមកបុកនិងរថយន្ដមួយគ្រឿងដែលមិនស្គាល់ម៉ាកចំពីក្រោយបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលនិងថ្នល់ជាតិស្លាប់យ៉ាងអណោចអាធ័ម ចំណែកឯរថយន្ដបានបើកគេចខ្លួនបាត់ស្រមោល

ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំសាច់ញាតិមកយកម៉ូតូ ចំណែកសពប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់