ព័ត៌មានជាតិ

ពិតជាហ៊ានមែន! លួចរថយន្តគេទុកមុខផ្ទះ បើកគេចខ្លួន ម្ចាស់តាមដេញទាន់..

ពោធិ៍សាត់: កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីលួចរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2A-8860(ផ្ទុកគ្រឿងសំណង់) នៅ​មុខផ្ទះជនរងគ្រោះ ជាប់ផ្លូវជាតិលេខ៥ ភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ឈិន ហុក ភេទប្រុស អាយ៣៥ឆ្នាំ នៅភូមិកើតហេតុខាងលើ(ម្ចាស់រថយន្ត)។

ជនសង្ស័យ​ឈ្មោះ នួន ពិសី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិវិហារខ្ពស់ ឃុំសួង ស្រុកសួង ខេត្តត្បូងឃ្មុំ​។

ជនសង្ស័យបានធ្វើសកម្មភាពលួចរថយន្តពីកន្លែងកើតហេតុ បានបើកតាមផ្លូវជាតិលេខ៥ ទៅទិសខាងកើតដល់ទឹកដីឃុំអូរសណ្តាន់បានប្រហែល២គីឡូម៉ែត្រ ម្ចាស់ចេញមកមើលរថយន្តបាត់ ក៏នាំគ្នាដេញតាមរកជាមួយកម្លាំងប៉ុស្តិ៍និងប្រជាការពារ បានឃាត់រថយន្តចាប់បានជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការស្រុកក្រគររៀបចំសំណុំរឿងចាត់ការតាមច្បាប់៕​

មតិយោបល់