ព័ត៌មានជាតិ

ករណីទឹកស្អាតមានពពុះសាប៊ូ ត្រូវអតិថិជន បណ្តាញសង្គម Facebook ពេលនេះខាងរដ្ឋាករទឹក ចេញបំភ្លឺហើយ

ភ្នំពេញៈ យោងតាមផេករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានអតិថិជនឈ្មោះ សល់ សុជាតា បានធ្វើការបង្ហោះជាសាធារណៈថា ទឹកស្អាតមានពពុះសាប៊ូ ធ្វើអោយអ្នកទស្សនាក្នុងបណ្តាញសង្គម Facebook មួយចំនួនមានការយល់ច្រឡំ និងចែករំលែកតៗគ្នា ។

ដូច្នេះនៅព្រឹកថ្ងៃសុក្រទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះទៅជួប និងពិនិត្យគុណភាពទឹកនៅបណ្តាញរបស់អតិថិជនខាងលើ ឃើញថា គុណភាពទឹកគឺស្ថិតនៅកម្រិតស្តង់ដារទឹកផឹកថ្នាក់ជាតិ ពុំមានពពុះសាប៊ូដូចការផ្សាយក្នុងវីដេអូរបស់គាត់នោះទេ ៕

មតិយោបល់