កណ្តាលៈ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ Post News ថា កាលពីវេលាម៉ោង៦ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មានករណីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់ស្រ្តីម្នាក់ និងបុរសម្នាក់រងរបួស នៅចំណុចស្តុបA9 ផ្លូវ២១កែង ផ្លូវ១១៥ នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
រថយន្តបង្ក ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-3743 អ្នកបើករថយន្តឈ្មោះ ច្រង់ ប៊ុនឆាយ(ឃាត់ខ្លួន) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល រថយន្តបើកក្នុងទិសដៅពីត្បូងទៅជើងរួចបត់ឆ្វេង (មិនឈប់ស្តុប) ក៏បានបុកម៉ូតូ២គ្រឿង ម៉ូតូទី១ ម៉ាកSUZUKI LETS ពណ៌ស ពាក់ស្លាកលេខ កណ្ដាល1O-6999 អ្នកបើកម៉ូតូឈ្មោះ សឿន ចាន់ថូ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល(រងរបួសស្រាល) ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង និងម៉ូតូទី២ ម៉ាកHONDA CUB ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខកណ្ដាល1N-5927 អ្នកបើកម៉ូតូឈ្មោះ ហេង ស្រីលក្ខណ៍ ភេទស្រី(ស្លាប់)
ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង។
មូលហេតុមកពី អ្នកបើកបររថយន្ត មិនគោរពភ្លើងសញ្ញាចរាចរណ៍ ទើបបណ្ដាលឲ្យបុកម៉ូតូ២គ្រឿងកំពុងឈប់ស្តុបនោះតែម្ដង។
ចំពោះករណីនេះ មធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់