ព័ត៌មានជាតិ

អាណិតណាស់! ម្ចាស់ទៅធ្វើការនៅប្រទេសថៃបាត់ទុកផ្ទះចោល បែរជាត្រូវអគ្គិភ័យឆេះខ្ទេច

កំពង់ធំៈ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើនេះមានឈ្មោះ ថាច តឿន ភេទស្រី អាយុ៣៧ឆ្នាំ ផ្ទះទំហំ៤ម៉ែត្រx៥.៥០ម៉ែត្រ ធ្វើអំពីឈើ រនាបក្តា ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី។

ក្នុងនោះដែរ អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងទាំងស្រុង ទំហំ៤ម៉ែត្រ x៥.៥០ម៉ែត្រ បណ្តាលឲ្យឆាបឆេះសម្ភារៈមួយចំនួនធំ គិតជាទឹកប្រាក់មានចំនួន៦,៥០០ដុល្លារ (ខណៈដែលម្ចាស់ផ្ទះធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ)

ចំណែកមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត តែករណីនេះរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងមិនបានចេញអន្តរាគមន៍ទេមូលហេតុព័ត៌មានយឺតយ៉ាវ៕

មតិយោបល់