ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្ត ដឹកនាំដោយលោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្ត បានចុះត្រួតពិនិត្យដេប៉ូលក់ម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
ម្ចាស់ដេប៉ូឈ្មោះ ឈីវ គឹមស៊ុន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ រួមទាំងដកហូតបានម៉ូតូចំនួន ៣គ្រឿង និងរថយន្ត២គ្រឿង(គ្មានលិខិតបង់ពន្ធ)។
បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបានរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត៕
មតិយោបល់