ក្រុមហ៊ុន Pfizer បានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ផ្តើមសាកល្បងទ្រង់ទ្រាយធំនៃឱសថបង្ការជំងឺកូវីដ១៩ លើអ្នកដែលបានប្រឈមនឹងវីរុសនេះ។
ការសាកល្បងឱសថលេបប្រភេទអង់ទីប៊ីយោទិកនេះ មានការចូលរួមពីមនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ២.៦៦០ នាក់ ដែលរស់នៅក្នុងផ្ទះតែមួយជាមួយអ្នកដែលបានឆ្លងជំងឺកូវីដ១៩។
ក្រុមហ៊ុន Pfizer ក៏កំពុងសិក្សាផងដែរអំពីឱសថនេះ លើអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនទាន់មានរោគសញ្ញាធ្ងន់ធ្ងរនៅឡើយ។
លោកវេជ្ជបណ្ឌិត Mikael Dolsten ប្រធានផ្នែកវិទ្យាសាស្ត្រនៃក្រុមហ៊ុន Pfizer បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើជោគជ័យ យើងជឿជាក់ថា វិធីព្យាបាលនេះ អាចជួយបញ្ឈប់វីរុសនេះពីដំបូង មុនពេលវាមានឱកាសបំបែកខ្លួនច្រើន»។
ថ្នាំគ្រាប់នេះ មានបំណងរារាំងអង់ស៊ីម (Enzyme) សំខាន់មួយដែលវីរុសត្រូវការដើម្បីបំបែកខ្លួន។ ប្រសិនបើឱសថនេះ មានប្រសិទ្ធភាព អ្នកវិទ្យាសាស្ត្រជឿថា វានឹងអាចទប់ស្កាត់វីរុសបាននៅដំណាក់កាលដំបូងនៃការឆ្លងតែប៉ុណ្ណោះ។ នៅពេលដែលអាការៈជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរ វីរុសនេះ ភាគច្រើននឹងឈប់បំបែកខ្លួនហើយ ហើយអ្នកជំងឺនឹងរងគ្រោះភាគច្រើនដោយសារតែការឆ្លើយតបខ្លាំងជ្រុលរបស់ប្រព័ន្ធភាពស៊ាំទៅនឹងវីរុស៕
មតិយោបល់