ផ្ទះ ព័ត៌មានជាតិ ឈាមស្រែកស្បែក...

ឈាមស្រែកស្បែកហៅ! ឃាតក ដែលចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់ ចាន់ត្រជាក់ចិត្ត ក្នុងខណ្ឌមានជ័យ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅខេត្តបាត់ដំបង

0

បាត់ដំបង: កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩​ នៅចំណុចមុខផ្ទះសំណាក់៨២ ស្ថិតក្នុងក្រុមទី១៤ ភូមិស្វាយធំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមនឹងកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ ចាន់ គឹមលី បានមកសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកម្រៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន់ ទង ហៅធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ក្នុងករណីឃាតកម្ម កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៧និង៣០នាទី នៅចំណុចបន្ទប់លេខ៣ ក្នុងផ្ទះសំណាក់ចាន់ត្រជាក់ចិត្ត ផ្ទះលេខ២១៥ ផ្លូវបេតុង ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យ៉ាន់ ជឿន ភេទប្រុស មុខរបររតុម៉ូតូឌុប បណ្តាលឲ្យស្លាប់ក្នុងផ្ទះសំណាក់ខាងលើ បានបន្សល់វត្ថុនៅកន្លែងកើតហេតុ កូនកាំបិតចុងស្រួចចិតបន្លែដងតូច និងកាតគ្រីម៉ូតូ១សន្លឹក។

ក្នុងនោះដែរ សម្ភារ:ដែលបាត់បង់រួមមាន៖ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ស្លាកលេខ ភ្នំពេញ 1FL-9986។

ក្រោយកើតហតុ ជនសង្ស័យបានរត់គេចខ្លួន បម្រុងទៅកាន់ប្រទេសថៃ តាមច្រកទ្វាអន្តរជាតិដូង ស្រុកកម្រៀង ខេត្តបាត់ដំបង តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.