Post News Media ព័ត៌មានជាតិ រថយន្តស៊េរីទំ...

រថយន្តស៊េរីទំនើបChevrolet ស្លាកលេខ​​​ភ្នំពេញ​2AN-7707 បុកជា​មួយ​នឹងម៉ូតូ បណ្តាលឲ្យ​​របួសធ្ងន់ស្រាល២នាក់!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចររណ៍វាងរថយន្តស៊េរីទំនើប មួយគ្រឿងបានបុកគ្នាជាមួយនឹងម៉ូតូ​បង្កឲ្យមានមនុស្សរងរបួស ធ្ងន់ស្រាល២នាក់ ក្នុងនោះមានក្មេងម្នាក់ធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុ​ការណ៍នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាល​ពី​ម៉ោង​១២និង​៥៥នាទី​ថ្ងៃត្រង់ ថ្ងៃទី​៣១​ ខែ​មករា​ ឆ្នាំ​២០១៩ នៅក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្ត Chevrolet មួយគ្រឿងដែលជារបស់អាវុធហត្ថ​ម្នាក់​និងអ្នកបើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ​ ​ភ្នំពេញ​2AN-7707 បើកបរដោយអង្គរក្សផ្ទាល់ខ្លួនរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងម៉ូតូ Zoomer-X មួយគ្រឿងដែលពាក់ស្លាកលេខ ​ភ្នំពេញ​ 1GQ-1971 បើក​របរ​ដោយ​បុរស​ម្នាក់​ជិះ​​គ្នា ៣នាក់​ពី​កើត​មក​លិច​បានជួបគ្រោះថ្នាក់ចរាចរ​ជា​មួយ​នឹង​រថយន្ត​ទំនើប​Chevrolet ​បង្កឲ្យមានមនុស្សរងរបួសស្រាលម្នាក់ធ្ងន់ម្នាក់គឺជាក្មេងប្រុសម្នាក់មិនដឹងថាស្លាប់ឬមួយក៏រស់ទេ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍មកវាស់វែងយកទៅរក្សាទុកនៅអធិការខណ្ឌសែនសុខរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

Loading...