ភ្នំពេញៈ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ បង្កការអុកឡុកតាមទីសាធារណៈ និងប្រើប្រាស់សារធាតុញៀន ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១ ខណ្ឌបឹងកេងកង។
ជនបរទេសរូបនេះឈ្មោះ LE BERRE JEAN CHRISTOPHE GUILLAUME ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ16CP45769 និងបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ តាមច្រកអន្តរជាតិបាវិត គោលបំណងទេសចរ៕
មតិយោបល់