កណ្តាលៈ រថយន្តប្រភេទសណ្តោងម៉ាក SAMSUNG ព៌ណទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3E-1253 បានបុកជាមួយម៉ូតូម៉ាកHonda Dreamបណ្តាលឲ្យស្លាប់បុរសម្នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ១ នៅចន្លោះគីឡូម៉ែត្រ៥០-៥១ ចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រថយន្តប្រភេទសណ្តោងម៉ាក SAMSUNG ព៌ណទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3E-1253
សណ្តោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-4378 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។
ចំណែកម៉ូតូម៉ាក HONDA Dream 125 ពណ៌ខ្មៅប្រភេទស្រី ពាក់ស្លាកលេខ ព្រៃវែង 1D-7542 បើកបរ ដោយឈ្មោះ លៀង សុខគ្រី ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមសមត្ថកិច្ចឲ្យដឹងថារថយន្តខាងលើបានបើកតាមបណ្តោយផ្លូវជាតិលេខ១ពីអ្នកលឿងទៅភ្នំពេញ
លុះមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយម៉ូតូជនរគ្រោះដែលបើកស្របគ្នា បណ្តាលអោយស្លាប់អ្នកបើក ម៉ូតូនៅនឹងកន្លែង កើតហេតុ ម៉ូតូ ខូចស្រាល ។
ក្រោយកើតហេតុរថយន្តនិងម៉ូតូយកមករក្សាទុកជាភស្តុតាងរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយរីឯសពបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់