ព័ត៌មានជាតិ

ឲ្យ ៥ ពាន់​ដុល្លារ​ដល់​ជន​ណា​ដែល​រកឃើញ​ជ្រូក​សំលាញ់​របស់ខ្លួន​ (Video Inside)

​អូស្ត្រាលី ៖ យោងតាម​ប្រភព​ព័ត៌មាន metro ដែល​ចុះ​នៅ​ថ្ងៃ​ទី ៧ ខែ តុលា​នេះ បានឲ្យដឹងថា សត្វ​ជ្រូក​មួយ​ក្បាល ឈ្មោះ Kevin Bacon ដែល​ត្រូវបាន​គេ​ចាប់ជំរិត ត្រូវបាន​ម្ចាស់​របស់​វា​ចេញ​មុខ​ប្រកាស​ឲ្យ ៥ ពាន់​ដុល្លារ ស្មើ​និង ៣ ពាន់​ផោន ដល់​ជន​ណា​ដែល​បាន​នាំ ជ្រូក​សំលាញ់​របស់​គាត់​មក​វិញ ដោយ​សុ​វត្តិភាព និង​ប្រាប់​ពី​ជំរក​អ្នក​ដែល​យក​ជ្រូក​គាត់​ទៅ​។​
2013-10-07_210249
​ទោះបី​វា​មិនមែន​ជា​តារា​សម្តែង និង​ខ្សែភាពយន្ត​ហូ​លី​វ៉ូ​ត ប៉ុន្តែ​ម្ចាស់​ហាង​កាហ្វេ​ដែល​ត្រូវ​ជា​ម្ចាស់​ជ្រូក នេះ​ត្រូវបាន​គេ​ដឹងថា រស់នៅ ទីក្រុង​ស៊ិដ​នី ក្នុង​ប្រទេស​អូស្ត្រាលី​។​
​តាម​ប្រភព​ព័ត៌មាន​ខាងលើ​បានឲ្យដឹងថា សត្វ​ជ្រូក​នេះដែរ វា​ត្រូវ​បាន​បាត់ ទៅ​ជាមួយ​នឹង សត្វ​ចៀម​មួយ​ក្បាល​ផងដែរ ដែល​គេ​ហៅថា Bradley ស្ថិត​ក្នុង​ហាង​កាហ្វេ The Grounds ។​
​មន្ត្រីប៉ូលិស​នៅ Redfern បាន​កំពុង​ស្វែងរក​ស្ត្រី ២ នាក់ និង បុរស ម្នាក់ ដែល​ត្រូវបាន​គេ​ឃើញ​តាមរយៈ​ព័ត៌មាន​ទាន់​ហេតុការណ៍ CCTV ដែល​បាន​ចូល​ទៅ​កាន់​ហាង​កាហ្វេ និង​យក​សត្វ​ទាំងពីរ​នេះ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់