ព្រះវិហារៈ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្នុងទីបញ្ជាការវរ៣៩៣ ស្ថិតនៅភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមត្ថកិច្ចឲ្យដឹងថាមានករណីឃាតកម្ម បាញ់សម្លាប់ មូលហេតុ ប្រច័ណ្ឌ រវាងប្តីនិងប្រពន្ធផ្ទុះហឹង្សាឡើង ប្តីបាញ់ប្រពន្ធសម្លាប់រួចបាញ់ខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងប្តីប្រពន្ធជនបង្កជាប្តីឈ្មោះ វង់ តុលា អាយុ៣២ មុខរបរយោធា វរៈ៣៩៣ ជនរងគ្រោះជាប្រពន្ធឈ្មោះ អ៊ុយ សុខដម អាយុ១៦ឆ្នាំ មុខរបរមេផ្ទះ អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើ ។ករណីខាងលើនេះសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ និងចាប់យកវត្ថុតាង អាការបត់មួយដើម លេខ៣៣១ ៩៧៧ ព្រមទាំងប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់