បាត់ដំបងៈ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច កាលពីវេលាម៉ោង៦និង០០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នី រិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាតដំបង។
ប្រភពបន្តថា ករណីខាងលើនេះ ធ្វើតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផន យុត្ថាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាទាហានអង្គភាពទំនាក់ទំនងព្រំដែនកម្ពុជា ថៃច្រកអូររំដួល។
ប្រតិបត្តិការខាងលើនេះ កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ លុយបាតចំនួន២៤០០០បាត, ទូរស័ព្ទដៃចំនួន ០២គ្រឿង, និងអាវុធខ្លី០១ដើម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថស្រុកភ្នំព្រឹក កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់