ព័ត៌មានជាតិ

រករឿងដាក់ខ្លួនមែន! ស្រវឹងមិនដេក ឈរកាន់ដុំថ្មចាំគប់អ្នកដំណើរតាមផ្លូវ

កណ្ដាលៈ នាវេលាម៉ោង ១៧ និង ៤៥នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ស្ថិតភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានករណីហិង្សាមួយកើតឡើង។

ជនរងគ្រោះឈ្មោះ រឿង រិន ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ ហាក់ ចិត្រា ហៅ(ដាញ់) ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុ(ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖ ដុំថ្ម០១ដុំ ។

ដំណើររឿង៖ កាលពីវេលាកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបប្រពន្ធធ្វើដំណើរត្រឡប់មកផ្ទះវិញ ខណៈមកដល់ចំណុចខាងលើ ឃើញជនសង្ស័យឈរនៅមុខផ្ទះ កាន់ដុំថ្ម១ដុំមានសភាពស្រវឹង រត់មកគប់ជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសត្រង់ចិញ្ចើមខាងឆ្វេងជាទម្ងន់ ក្រោយកើតហេតុ ជនរងគ្រោះបានរាយការទៅសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវីធី៕

មតិយោបល់