ព័ត៌មានជាតិ

គេកំពុងតែផឹកសុីសប្បាយឯងទៅលួចកាត់ខ្សែរភ្លេីងធ្វេីឲ្យងងឹតចេញក្រៅឃេីញកំពុងប្រមូលខ្សែភ្លេីងចាប់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនិងសម្ថកិច្ចឃាត់ខ្លួនបានបន្ទប់ពីធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងខណ:ជនរងគ្រោះកំពុងជួបជុំបងប្អូនផឹកសុីបានឲ្យដាច់ភ្លេីងងងឹតខានបានផឹកសុីដេីរចេញមកក្រៅស្រាប់តែឃេីញកំពុងប្រមូលខ្សែភ្លេីងក៏បានកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី០៣​ ខែ០២ឆ្នាំ២០១៩នៅចំណុចផ្ទះលេខ០៣៥កាផ្លូវ៥៩៨ភូមិពោងពាយសង្កាត់ទួលសង្កែទី០២ខណ្ឌឬស្សីកែវ។
ជនសង្ស័យឈ្មោះ​ ឡឹក​ បញ្ញា​ ភេទ​ ប្រុស​ អាយុ២៧ឆ្នាំ​ ស្នាក់នៅភូមិបឹងកក់​ សង្កាត់​ បឹងកក់ទី១​ ខណ្ឌទួលគោក​។
ចំណែកជនរងគ្រោះឈ្មោះ​ ប៉ាន់ថៃ​ រំដោះ ភេទប្រុសអាយុ៣៣ឆ្នាំស្នាក់នៅផ្ទះលេខ០៣៥កាផ្លូវ៥៩៨ភូមិពោងពាយសង្កាត់​ ទួលសង្កែ២​ ខណ្ឌ​ ឫស្សីកែវ​ ។
សម្ភារ:ដកហូតរួមមានកន្រ្តៃកាត់ខ្សែរភ្លេីង​ ដង្កាប់សោតូចធំ​ កាំបិតតូច។

សមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោង៨យប់ថ្ងៃ ០៣ខែ​ កុម្ភ:​ ឆ្នាំ២០១៩ជនរងគ្រោះកំពុងតែជួបជុំបងប្អូនផឹកសុីនៅផ្ទះលេខ០៣៥កាផ្លូវ​ ៥៩៨ភូមិពោងពាយ​ សង្កាត់ទួលសង្កែ២​ ឬស្សីកែវ​ ស្រាប់តែដាច់ភ្លេីងចំណែកផ្ទះអ្នកជិតខាងភ្លេីងភ្លឺធម្មតាជនរងគ្រោះក៏ដេីរចេញមកក្រៅមេីលស្រាប់តែឃេីញជនសង្សយ័កំពុងប្រមូលខ្សែភ្លើង ក៏នាំគ្នាដេញចាប់ឃាត់ខ្លួនស្របពេលសមត្ថកិច្ចល្បាតតាមភូមិសាស្រ្តឃាត់ខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍ទួលសង្កែ២​ដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់