ព័ត៌មានជាតិ

រថយន្តបើកលឿន មិនប្រយ័ត្ន បុកគោដើរឆ្លងផ្លូវ បណ្តាលឲ្យងាប់មួយក្បាល

ប៉ៃលិន:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៥និង៥៥នាទីថ្ងៃសុក្រ ០៤កើតខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០១ករណី រវាងរថយន្តធុនស្រាលនិង សត្វគោ នៅលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។

ករណីខាងលើនេះ បណ្តាលឲ្យខូចខាតរថយន្តចំនួន០១គ្រឿង កម្រិតធ្ងន់ និងសត្វគោញីងាប់ចំនួនមួយក្បាល ។ ភាគីម្ចាស់គោឈ្មោះយិន យ៉ាត អាយុ២០ឆ្នាំ រស់នៅភូមិ ភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ អ្នកបើកបររថយន្តឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ រសនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើកបររថយន្តម៉ាក Toyota LandCruiser ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-97 89 បើកបរពីទិសដៅពីជើងទៅត្បូង(មិនបណ្តាលឲ្យរងរបួស)

មូលហេតុ៖​ នៃការគ្រោះថ្នាក់បណ្តាលមកពីកត្តា ភាគីម្ចាស់សត្វគោ ដេញគោឡើងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ។ កត្តាភាគីអ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន និងខ្វះការប្រយ័ត្ន ។

ចំណែកវត្ថុតាងរថយន្តត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចំណែកសត្វគោត្រូវបានប្រគល់ឲ្យម្ចាស់វិញ ដើម្បីរង់ចាំការដោះស្រាយទៅតាមនីតិវិធី៕

មតិយោបល់