បរទេស៖ មកដល់ថ្ងៃនេះដំណឹងអំពីការបរាជ័យមិនអាចបន្តកុងត្រារវាងគ្នារបស់កីឡាករ Lionel Messi ជាមួយនឹងក្លឹប Barcelona គឺនៅតែមិនទាន់ធ្វើឲ្យអ្នកគាំទ្រអស់ចិត្តនៅឡើយ។
អ្នកគាំទ្រភាគច្រើនរបស់ក្លឹបបានបង្ហាញក្តីសោកសៅនិងបាត់បង់ជំនឿព្រមទាំងកើតមានការសង្ស័យផងដែរជំវិញបញ្ហានេះហើយពេលនេះពួកគេកំពុងតែនាំគ្នាធ្វើការទាមទារឲ្យក្លឹបធ្វើការបកស្រាយបន្ថែមលំអិត។
Barcelona កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថាកុងត្រារបស់ក្លឹបនិងកីឡាករ Messi គឺមិនអាចធ្វើទៅឡើយតាមអ្វីដែលភាគីចង់បានកាលពីពេលេកន្លងមកគឺបន្តកុងត្រារយៈពេល៥ឆ្នាំជាមួយគ្នាដោយសារតែបញ្ហាហិរញ្ញវត្ថុនិងជាពិសេសបញ្ហាផ្លូវច្បាប់មួយចំនួនរបស់អេស្បាញ៕
មតិយោបល់