កណ្តាលៈ មានករណីប៉ុនប៉ងលួច ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង០៦និង៣០នាទី ពីថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៩ ចំណុចមុខផ្ទះឈ្មោះសួង វិចិត្រ ភូមិព្រែកយាយហ៊ិន២ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផូ សុភួន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិក
លក់អចលនៈទ្រព្យ ។
ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។
សំភារ:បាត់បង់រួមមាន ៖
កាបូបស្ពាយពណ៌ខ្មៅ០១ និង ឯកសារលក់ ទិញដីធ្លីមួយចំនួន។
វត្ថុតាងបន្សល់ទុក៖
ម៉ូតូកង់បី ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង
1A-5865 លេខតួ+លេខម៉ាស៊ីន ៨៦៦៥២៣៤. សំរាប់លក់ការ៉េម តែ
គុជ ចំនួន០១គ្រឿង។
តាមដំំណើររឿងកាលពីយប់ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង០៨និង០០នាទីយប់ ជនរងគ្រោះបានមកពីភ្នំពេញ មកផ្ទះឪពុកក្មេកដើម្បីសែន ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាម ហើយបានទុករថយន្តរបស់ខ្លូនម៉ាកលុចស៊ីស RX.300 ពណ៌ ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2AW-1096 ដោយនៅក្នុងរថយន្តមានកាបូបស្ពាយពណ៌ខ្មៅ០១និងឯកសារ លក់ដីធ្លីមួយចំនួននៅ មុខផ្ទះឪពុកក្មេក ហើយបាននាំប្រពន្ធកូនចូលដេកនៅលើផ្ទះជាមួយឪពុកម្ដាយ និងបងប្អូន។ រហូតដល់ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៩វេលាម៉ោង០៣និង០០នាទី
ទៀបភ្លឺ កូនជនរងគ្រោះបានភ្ញាក់ស្រែកយំ និងមានឆ្កែព្រុសជុំវិញផ្ទះហើយជនរងគ្រោះ ពុំចាប់អារម្មណ៍ ហើយបានលួងកូនដេករហូតដល់ព្រឹកឡើងវេលាម៉ោង០៦និង៣០នាទីជនរងគ្រោះ បានចុះពីលើផ្ទះមករកបើករថយន្តដើម្បីចេញទៅធ្វើការនៅភ្នំពេញ ស្រាប់តែឃើញទ្វាររថយន្តខាងឆ្វេង ខាងក្រោយត្រូវជនសង្ស័យគាស់ បើកយកកាបូបស្ពាយពណ៌ខ្មៅចំនួន០១ និងឯកសារទិញ លក់ដីធ្លីមួយចំនួនទៀត ឃើញដូចនេះជនរងគ្រោះបានរាយការណ៍ជូន លោកមេភូមិ និងរាយការណ៍មកនគរបាលប៉ុស្តិ៍តែម្ដង។
ភ្លាមៗនោះសមត្ថកិច្ចជំនាញយុត្តិធម៌ស្រុក និង ប៉ុស្តិ៍បានចុះ ដល់
កន្លែងកើតហេតុ ពិនិត្យឃើញមានសាច់សត្វក្រួច អាំងប្រលាក់ថ្នាំពុលដាក់បំពុលសត្វឆ្កែងាប់អស់ចំនួន០៣ក្បាលនៅមុខផ្ទះឈ្មោះហួត ស្រៀន ខាងជើងកន្លែងកើតហេតុប្រហែល៣០០ម៉ែត្រនិងម៉ូតូកង់បី សំរាប់លក់តែគុជចំនួន០១គ្រឿងដែលជនសង្ស័យជិះយកមកទុកចោលកន្លែងផ្លូវទាល់រួចគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ច បានចាប់យកវត្ថុតាង(ម៉ូតូកង់បី)មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តការស្រាវជ្រាវ។
-យោងតាមការស្រាវជ្រាវនិងការពិនិត្យហេតុជាក់ស្ដែង អាចធ្វើការ
សន្និដ្ឋានបានថា៖ ជនសង្ស័យមានបំណងគាស់ទ្វារថយន្តជនរងគ្រោះដើម្បីលួចទ្រព្យសម្បត្តិចន្លោះពីម៉ោង០២ទៅម៉ោង០៣និង០០នាទីជិតភ្លឺ៕
មតិយោបល់