ភ្នំពេញៈ ព័ត៍មានបឋមៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាណ៍មួយដែលបង្កឡើងដោយខ្លួនឯង ស្លាប់ម្នាក់រងរបួសម្នាក់ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខនិងកងរាជអាវុធហត្ថក្រុង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមានឈ្មោះអ៊ិន ឃាន់ អាយុជាង២០ឆ្នាំ មុខរបរជាបុគ្គលិកហាង ខារ៉ាអូខេ អាត់ជួង ដែលធ្វើដំណើរដោយម៉ូតូម៉ាក ZoomerX ពាក់ស្លាកលេខ កណ្តាល 1W-2342 តាមប្រភពព័ត៍មានបានឲ្យដឹងថាជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូមួយគ្រឿងមានគ្នា២នាក់រហូតមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតបុក ខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាល ម្នាក់ស្លាប់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់៕
ព័ត៌មានជាតិ
មតិយោបល់