តាកែវៈ នៅវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ឯក សូ ភី ស្នងការរងទទួលការងារព្រំដែន សហការជាមួយ លោកវរសេនីយ៍ត្រី ម៉ាក់ សេរី វឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ លោកអធិការរងទទួលការងារយុត្តិធម៌ លោកអធិការរងទទួលកិច្ចការប៉ុស្តិ៍ លោកអធិការរងទទួលការងារសន្តិសុខ លោកនាយផ្នែក,នាយរងផ្នែកទាំង៨ មន្រ្តីតាមផ្នែកនិមួយៗ នឹងសហការជាមួយប៉ុស្តិ៍រដ្ឋបាល ទាំង១២ បានចុះបង្រ្កាបដក នឹងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់មានចំនួន១០២ទីតាំង ស្មើនឹង ៦១.២៦៥ដើមមានអាំងស្តុបទឹកប្រស់ចំនួន៤៨អាងទឹក។
ដែលមានផ្ទៃដីសរុបប្រមាណ៣ហិចតាកន្លះ ស្ថិតក្នុងចំណុចជ្រលងភ្នំទឹកខ្លុង ចំណុចជ្រោះជ្រៃ ចំណុចទំនាបបែកថ្លាង ចំណុចជ្រោះឃ្លៃ នឹងចំណុច ដាក្រឡាញ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ វិធានការបន្ត កម្លាំងជំនាញយើងកំពុងស្វែងរកម្ចាស់អ្នក ដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕





https://youtu.be/E0vQGVNCJoE
មតិយោបល់