ព័ត៌មានជាតិ

ងាប់មេគោញីជាច្រើនក្បាល និងស្លាប់បុរសម្នាក់ ដោយសាររថយន្តធុនធ្ងន់មួយគ្រឿង

កំពង់ចាម: បុរសម្នាក់ដឹកគោឆ្លងថ្នល់ ត្រូវរថយន្តធុនធ្ងន់មួយគ្រឿងបុកស្លាប់ នៅនឹងកន្លែង កាលពីវេលាម៉ោង៦និង១០នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ននេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦១ ចំណុចក្នុងភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកអធិការរងស្រុកបាធាយ បានប្រាប់ Post News ថាគ្រោះថ្នាក់ចរាចរនេះ កើតឡើងរវាងរថយន្ត និង អ្នកថ្មើរជើងដែលដឹកគោឆ្លងថ្នល់ ដោយរថយន្ត១គ្រឿងម៉ាកហិនដាយ ពណ៌ស-ខៀវ គ្មានស្លាកលេខ ដែលមានទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើបានបុក អ្នកថ្មើរជើងដែលដឹកគោឆ្លងថ្នល់ ម្នាក់ឈ្មោះ កែម កេន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង។

ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងថា ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល រីឯរថយន្តរងការខូតខាតធ្ងន់ធ្ងរ និងងាប់គោ ២ក្បាល របួសគោ ៨ក្បាល ស្រាល៤ក្បាល ហើយសុទ្ធតែជាគោញីទាំងអស់៕

មតិយោបល់