ព័ត៌មានជាតិ

បុរសវ័យ ៦៦ឆ្នាំម្នាក់ លង់ទឹកព្រែកស្លាប់

កោះកុង: នៅវេលាម៉ោង២រសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅចំណុចភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។

ជនរងគ្រោះមានឈ្មោះ ណុប ណាត ភេទប្រុស អាយុ ៦៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បានផឹកស្រាស្រវឹង ហើយទៅមើលមងដាក់ត្រី ក្នុងកូនព្រែក បណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង។

ក្រោយធ្វើកោសល្យវិច័យរួច សពជនរងគ្រោះ ត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់