ភ្នំពេញៈ នៅវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីយុវជន២នាក់ ធ្វើសកមម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេចពីយុវតីម្នាក់ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវតីដែលជាសិស្សសាលា២នាក់បងប្អូនបង្កើត ជិះម៉ូតូ zoomer x មួយគ្រឿង ចេញពីផ្ទះក្នុងគោលបំណង ទៅសាលារៀនប៊ែលធី តាមបណ្តោយផ្លូវវែងស្រេង ម្តុំលូ៥ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៧ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីយុវតីបានសម្រេច តែសំណាងមិនល្អ ម៉ូតូជនសង្ស័យ បានជិះទៅបុកគូថរថយន្តមួយគ្រឿង បណ្តាលឲ្យដួល រួចរត់គេចចោលម៉ូតូប្រហែល៣០០ម៉ែត្រ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឈរជើងក្បែរស្តប់នោះ ដេញ់ចាប់បានក្រោយកុងស៊ីកាប់ជ្រូកលូប្រាំទាំង២នាក់តែម្តង។
ក្រោយកើតហេតុឪពុកបង្កើតរបស់យុវតីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី៣។
ជនសង្ស័យទាំង២នាក់៖ ទី១មានឈ្មោះ ជិន រតនា អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ អ៊ី ឈិអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់