ថ្មីៗនេះដែរប្រភពព័ត៌មានរបស់ Sportingintel បានផ្តល់ស្ថិតិ ដែលគួរឲ្យចាប់អារម្មណ៍ លើសមត្ថភាព នៃការស៊ុតបាល់បញ្ចូលទី របស់ កីឡាករ Luis Suarez ។ ចំណុចពិសេសរបស់អ្នកលេងសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ បច្ចុប្បន្នគឺជា កីឡាករដែលអាចលេងបានល្អ ដោយរកគ្រាប់បាល់ ជាប្រវត្តិសាស្ត្រ ហើយ ដោយត្រឹមតែ ១៦ ប្រកួត អាចស្វែងរកគ្រាប់បាល់បានរហូតដល់ទៅ ២២ គ្រាប់ ក្នុងរដូវកាលនេះ ដោយគិតជាមធ្យម ១ប្រកួត កីឡាកររូបនេះស្វែងរកគ្រាប់បាល់បាន ១,៣៨ គ្រាប់ ។
សម្រាប់អ្នកដែលអាចធ្វើល្អ ក្នុងក្របខណ្ឌ Premier League មានកីឡាករ Ronaldo ក្នុងឆ្នាំ ២០០៧-២០០៨ និង Didier Drogba ក្នុងឆ្នាំ ២០០៩ -២០១០ ដោយអ្នកលេងទាំងពីរ អាចរកគ្រាប់បាល់ជាមធ្យម ០,៩១ ក្នុងមួយប្រកួត ។ ដោយឡែកចំណុចសំខាន់របស់ កីឡាករ Suarez ដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺ ខណៈដែលគាត់ត្រូវបានគេព្យួរ ៦ ប្រកួត ដោយសារតែ ខាំដៃកីឡាករតោខៀវ ក្នុងអំឡុងពេលប្រកួត។
ប្រសិនបើរដូវកាលនេះ កីឡាកររូបនេះមានសុខភាពល្អ និងចូលរួមលេងរាល់ការប្រកួត ត្រូវបានគេរំពឹងទុកថា គាត់នឹងអាចស្វែងរកគ្រាប់បាល់ រហូតដល់ទៅ ៤៥ គ្រាប់ ដោយចំនួននេះវាឆ្ងាយពីការស្វែររកគ្រាប់បាល់របស់អតីតកីឡាករ Andy Cole ឆ្នាំ ១៩៩៣-១៩៩៤ និង Alan Shearer ឆ្នាំ ១៩៩៤ និង ១៩៩៥ ដោយរកគ្រាប់បាល់បានតែ ៣៤ គ្រាប់តែប៉ុណ្ណោះ៕
ទស្សនាវីដេអូឃ្លិបស្វែងរកគ្រាប់បាល់របស់ Luis Suarez ដូចខាងក្រោមនេះ៖
មតិយោបល់