ព័ត៌មានជាតិ

Update៖ ម្ចាស់រវល់ទៅចាក់ថ្នាំឆ្កែខាំ មកវិញទុសេ្សរខ្សែភ្លើងឆេះផ្ទះ១ខ្នង នឹងឆាបរាលដាលជញ្ជំង២ខ្នងទៀត

កណ្តាលៈ ករណីទុស្សេរខ្សែរភ្លើងមួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ម៉ៃ សូនី ភេទស្រី អាយុ ៥១ឆ្នាំ​ ជាម្ចាស់ផ្ទះ។

តាមដំណើររឿងបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទៅចាក់ថ្នាំឆ្កែខាំនៅពេទ្យឯកជន ជិតវត្តមុន្នីសាគរ ពេលទៅដល់ ពេទ្យប្រាប់ថាថ្នាំចាក់សម្រាប់ឆ្កែខាំអស់ហើយ ជនរងគ្រោះក៏ត្រឡប់មកផ្ទះវិញឃើញមានផ្សែងហុយបាននិយាយថាពីណាគេដុតអី ក៏ដើរចូលទៅមើល ស្រាប់តែឃើញភ្លើងឆេះផ្ទះរបស់ខ្លួនឯង ធ្វើអំពីឈើខាងលើនិងថ្មរខាងក្រោម ដែលមានទំហំ៦,៥គុណ១១ម៉័ត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា សម្ភារៈដែលឆេះបាត់បង់រួមមាន
ទូរដាក់សំលៀកបំពាក់ចំនួន០២ ពូកសំរាប់ដេក ០២ ទូរទស្សន៏ព្យួរជញ្ជាំង ០២ គ្រឿង ប័ណ្ណកាន់កាប់ដីធ្លី០១សន្លឹក កន្ទេល មុង ខ្នើយ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត
ក្នុងហេតុការណ៏នេះអណ្ដាតភ្លើងបានឆាបរោលដល់ជញ្ជំងផ្ទះ២ខ្នងនៅអបសងខាងតែមិនរងការខូចខាតធ្ងន់ធ្ងរឡើយ ដោយសារកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ ស្រុកនឹង ខណ្ឌច្បារអំពៅ ជួយអន្តរាគមន៏ពន្លត់ទាន់ពេល។
ក្នុងហេតុការនេះផងដែរប្រើប្រាស់រថយន្តពន្លត់ចំនួនសរុបអស់៨គ្រឿង៕

មតិយោបល់