ផ្ទះ ព័ត៌មានជាតិ ជនជាតិ​បារាំង...

ជនជាតិ​បារាំង​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ ឆក់​កាបូប​ នៅ​ក្រុង​បាត់ដំបង​

0

បាត់ដំបង​: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជនជាតិ​បារាំង​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ឆក់​កាបូប​ ស្ថិត​នៅ​ចំនុច​ក្រុម​ទី​១​ ភូមិ​រតន:​ សង្កាត់​រតន:​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ (​ច្រកចូល​វត្ត​ពោធិ៍​វាល​)​ ។​

ហេតុការណ៍​នេះ​កើតឡើង​ កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៦និង០០​នាទី​ ។​ យោង​តាម​របាយការណ៍​របស់​ អធិការដ្ឋាន​គ​របាល​ក្រុង​បាត់​ប​ដំបង​ បាន​ឲ្យ​ដឹង​ថា​ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូប​ជនបរទេស​)​ បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ពាក់មួក​សុវត្ថិភាព​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ ដែល​ទុក​នៅ​ក្នុង​កន្ត្រក​កង់​រួច​ក៏​ជិះ​គេចខ្លួន​បាត់​ទៅ​។​

​សមត្ថកិច្ច​បាន​បន្ត​ ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះមាន​ឈ្មោះ​ ទេព​ទី​ត​ ហ្វី​រ៉ា​ក្លី​អូ​ ភេទ​ស្រី​ អាយុ​ ៧១​ឆ្នាំ​ ជនជាតិ​បារាំង​ ។​ ចំពោះ​សម្ភារ:​បាត់បង់​រួម​មាន​ លិខិតឆ្លងដែន​ចំនួន​១​ ប្រាក់​ចំនួន​ ៥០០$​ (​ប្រាំ​រយ​ដុល្លា​គត់​)​ ប័ណ្ណ​ធនាគារ​ចំនួន​ ២​សន្លឹក​ កាបូបស្ពាយ​ពណ៌​ទឹកដោះគោ​ចំនួន​១​។​

ករណី​នេះ​ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.