ព័ត៌មានជាតិ

ម្ចាស់ហាងខារ៉ាអូខេ ប៊ិកអូរ៉េនឃើញទាន់ដេញចាប់ជនសង្ស័យម្នាក់លួចកាច់កញ្ចក់រថយន្តប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង ២២ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចកាច់យកកញ្ចក់រថយន្ត នៅចំណុចមុខហាងខារ៉ាអូរខេ ប៊ិកអូរ៉េន ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមាន ឈ្មោះ អ៊ិន សុធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានសារធាតុញៀន ។
ចំណែកជនរងគ្រោះឈ្មោះ កែវ សីលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងខារ៉ាអូខេ ប៊ិកអូរ៉េន ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារ:បន្សល់ទុកមាន កញ្ចក់ចំហៀងរបស់ឡានហាយឡែនឌ័រចំនួន០១ ។
តាមដំណើររឿងមុនពេលកើតហេតុ ជនរងគ្រោះបានទុកឡានរបស់ខ្លួននៅចំណុចកើតហេតុខាងលើ បានមួយសន្ទុះស្រាប់តែមានជនសង្ស័យម្នាក់បានដើរមកជិតឡានរបស់ជនរងគ្រោះ ធ្វើសកម្មភាពលួចកាច់យកកញ្ចក់សម្រាប់មើលក្រោយចំហៀងខាងឆ្វេង ភ្លាមនោះជនរងគ្រោះឃើញ ក៏បានដេញតាមចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួររួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់