ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ2SONមួយគ្រឿង កម្មករលាងរថយន្តឡើងបើកចេញពីកន្លែងលាង ច្រឡំហ្គាបោលទៅបុកគូទTUNTRA ដូចរុញឲ្យហោះចូលទៅផ្ទះវីង ចំណែកហ៊ីយ៉ាន់ដាយបង្ក បោលឡើងខឿនសួនច្បារ រងខូចខាតទាំង២គ្រឿង កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ ហាន់ណូយ កែងផ្លូវ ឈ្នះ ឈ្នះ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុរថយន្តបង្ក ម៉ាហ៊ីយ៉ាន់ដាយ 2SON ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AA-2367 ជារថយន្តភ្ញៀវយកទៅលាង នៅកន្លែងលាងរថយន្តក្បែរនោះ លុះពេលដែលកម្មករលាងរថយន្ត គាត់បើកចេញក្រៅ ដើម្បីជូតសម្អាត ក៏ប៉ុន្តែ ដោយសារ ច្រឡំហ្គាទើបរថយន្តស្ទុះ បោលពីត្បូងទៅជើង តាមផ្លូវហាន់ណូយ ជ្រុលទៅបុក គូទរថយន្ត TUNTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7578 កំពុងបើកតាមផ្លូវ ដូចរុញឲ្យបោលទៅបុកចូលផ្ទះវីង ដូរលុយ ចំណែករថយន្តបង្ក ស្ទុះទៅឡើងខឿនសួនច្បារ បុកបង្គោលភ្លើង កល់ជាប់ លើសួន ។
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ រួចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់