ព័ត៌មានជាតិ

រថ​ភ្លើង​ ​បុក​ប៉ះរថយន្ត​បែន​ដឹក​ដីទៀតហើយ នៅ​ស្រុកព្រៃនប់

ព្រះសីហនុ: (ដំណឹងបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុន​នេះ​បន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ ​រទេះ​ភ្លើង​ ​បុក​ប៉ះរថយន្ត​បែន​ដឹក​ដី​ ស្ថិតក្នុងភូមិ​ទូល​ ឃុំ​ទឹកថ្លា​ ស្រុកព្រៃនប់​ នៅកន្លែង​ថ្នល់រថ​ភ្លើង​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៣ វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ប៉ុន្តែរថភ្លើងបានផ្អៀងធ្លាក់ពីផ្លូវដែក ដោយរថយន្ត និងរថភ្លើងរងការខូចខាតផ្នែកខ្លះដូចគ្នា។

ករណីនេះ សមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់