ការកកស្ទះចរាចរណ៍ បានជះឥត្ថិពលយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ ពិសេសគឺនៅទីក្រុងធំៗ អ្នកធ្វើដំណើរត្រូវចំណាយពេលជាច្រើនម៉ោងទើបអាចទៅដល់គោលដៅ។
តាមរបាយការណ៍ស្រាវជ្រាវពីការកកស្ទះចរាចរណ៍នៅលើពិភពលោក ដែលក្រុមហ៊ុនឯកទេសពីចរាចរណ៍និងសេវាកម្មនាំផ្លូវរបស់ហូឡង់មានឈ្មោះTomTom បានប្រកាស់ឲ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំអ្នកបើកបរត្រូវចំណាយពេលក្នុងការកកស្ទះរហូតដល់៨ថ្ងៃនៅលើដងផ្លូវ។
ការស្រាវជ្រាវក៏បានបង្ហាញឲ្យឃើញថា ផ្លូវបំបែក ផ្លូវតួចៗងាយក្នុងការកកស្ទះជាងផ្លូវធំៗ ។ ប្រទេសដែលមានការកកស្ទះច្រើនជាងគេបំផុតនៅលើពិភពលោកនោះគឺទីក្រុងម៉ូស្កូប្រទេសរុស្ស៊ី ដែលមានការកកស្ទះចរាចរណ៍រហូតដល់ទៅ៧៤ភាគរយ។ ការកស្ទះគិតលើពេលវេលាដែលមិនមានជាម៉ោងមមាញឹកដូចជាម៉ោងចេញពីធ្វើការ គឺកកស្ទះនៅពេលធម្មតា។ ប្រសិនបើនៅពេលចេញពីធ្វើការ អ្នកបើកបរត្រូវចំណាយពេលយ៉ាងតិចបំផុត២ម៉ោង ខណដែលពេលវេលាធ្វើដំណើរមិនដល់១ម៉ោងផងនោះ។
បន្ទាប់ពីទីក្រុងម៉ូស្កូ កឺទីក្រុង អ៊ីស្តានប៊ូលប្រទេសទួរគី ទីក្រុង Rio De janeiro ប្រទេសប្រេស៊ីលទីក្រុង Mexixo city ប្រទេសមិចស៊ិចកូ។
ខាងក្រោមនេះជាបញ្ចីឈ្មោះទីក្រុងទាំង១០ដែលកកស្ទះច្រើនជាងគេបំផុត៖
1. Moscow, rusia : 74%
2. Istanbul, Turkey: 62%
3. Rio de Janeiro, Brazil: 55%
4. Mexico City, Mexico: 54%
5. Satilde Paulo, Brazil: 46%
6. Palermo, Italy: 39%
7. Warsaw, poland: 39%
8. Rome, Italy: 37%
9. Los Angeles,USA : 36%
10. Dublin, Ireland: 35%.
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់